​ អ៊ីរ៉ង់​ បញ្ជាក់ថា​ នឹងផ្ដល់មេរៀនថ្មីមួយ​ ចំពោះការឈ្លានពាន

តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច​ ដេីម្បីផ្ដល់មេរៀនថ្មីមួយ​ ចំពោះការឈ្លានពាន។ ការកត់សម្គាល់របស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា បទឈប់បាញ់រវាងប្រទេសទាំងពីរគឺ “ផ្អែកលើការគាំទ្រជីវិតយ៉ាងច្រើន”។ លោក Qalibaf បានលេីកឡេីងថា “កងកម្លាំងប្រដាប់អាវុធរបស់យើង​ ត្រៀមខ្លួនរួចជាស្រេច​ ដើម្បីឆ្លើយតប​ និងផ្ដល់មេរៀន ចំពោះការឈ្លានពានណាមួយ” ដោយសង្កត់ធ្ងន់ថា “យើងត្រៀមខ្លួនរួចជាស្រេច​ សម្រាប់ជម្រើសទាំងអស់។ ពួកគេនឹងភ្ញាក់ផ្អើល”។ គួរបញ្ជាក់ថា​ អ៊ីរ៉ង់​ បានផ្ញើការឆ្លើយតបរបស់ខ្លួន​ ចំពោះអត្ថបទចុងក្រោយបំផុត​ ដែលសហរដ្ឋអាមេរិកបានស្នើឡើង​ សម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន​ នៅថ្ងៃអាទិត្យ។ ដោយ​ពន្យល់​អំពី​សំណើ​សន្តិភាព​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baghaei បាន​ឧ្យដឹង​ថា ប្រទេស​នេះ​ទាមទារ​តែ​សិទ្ធិស្របច្បាប់របស់​ប្រជាជន​ខ្លួនតែ​ប៉ុណ្ណោះ​៕ប្រែសម្រួល​ ឈូក​ បូរ៉ា