បរទេស៖ មហាយក្សបច្ចេកវិទ្យាស្អាត របស់ប្រទេសចិន ដែលស្រេកឃ្លានទីផ្សារនាំចេញ ដើម្បីជំរុញប្រាក់ចំណេញដែលកំពុងធ្លាក់ចុះ គឺមិនបានទុកឲ្យវិបត្តិនេះខ្ជះខ្ជាយឡើយ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាគុយ និងបន្ទះសូឡា បានទាក់ទាញប្រទេសនានា ដែលកំពុងស្វែងរកការផ្ដាច់ខ្លួនចេញពីការនាំចូលប្រេងឥន្ធនៈថ្លៃៗ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលថាមពលទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Jinko Solar Co. ដែលជាក្រុមហ៊ុន ផលិតថាមពលព្រះអាទិត្យធំ ជាងគេមួយរបស់ប្រទេសចិន គឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពីរនៅចុងខែមេសាជាមួយដៃគូ នៅក្នុងប្រទេសនីហ្សេរីយ៉ា នៅក្នុងតំបន់មួយ ដែលតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៤០% ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិ ក្នុងពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងស្វែង រកមធ្យោបាយដើម្បីពង្រីកការលក់ទៅកាន់ទីតាំងនានា រួមទាំងអឺរ៉ុប និងក្រុមហ៊ុនផ្ទុកថាមពលកំពុងបង្កើន ការដឹកជញ្ជូនទៅក្រៅប្រទេស។ លោក Chia Chen អ្នកវិភាគ នៅ Bloomberg Intelligence (BI) បាននិយាយថា “ក្រុមហ៊ុនផលិតរបស់ចិន កំពុងចាប់យកផលប៉ះពាល់ នៃការនាំចេញពីការប្រញាប់ប្រញាល់ទូទាំងពិភពលោកនេះ ដែលកំពុងជួយគាំទ្រតម្លៃរបស់ពួកគេនៅក្នុងទីផ្សារ ក្រៅប្រទេស”៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed