បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងពិភាក្សាអំពីប្រធានបទ នៃការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងករណីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពន្ធនាគារ ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន នៅពេលសួរអំពីការគាំទ្រយូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការការពារជាតិតៃវ៉ាន់ថា “ខ្ញុំនឹងធ្វើការពិភាក្សាបញ្ហានេះ ជាមួយប្រធានាធិបតី ស៊ី”។ លោក ត្រាំ បាននិយាយថា “ប្រធានាធិបតី ស៊ី មិនចង់ឱ្យយើងធ្វើដូច្នេះទេ ហើយខ្ញុំនឹងធ្វើការពិភាក្សាលើរឿងនោះ។ នោះជារឿងមួយក្នុងចំណោម រឿងជាច្រើនដែលខ្ញុំនឹងនិយាយ”។ ប្រទេសចិនអះអាងថា កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ គឺជារបស់ខ្លួន ដែលជាការជជែកវែកញែក ដែលកោះតៃវ៉ាន់បដិសេធ។ ទីក្រុងវ៉ាស៊ីនតោនអនុវត្តតាម “គោលនយោបាយចិនតែមួយ” ដោយទទួលស្គាល់ជំហររបស់ចិន ប៉ុន្តែមិនបានគិត ពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ទេ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយត្រូវបានចងភ្ជាប់ដោយច្បាប់ឱ្យជួយក្នុងការការពារជាតិរបស់ខ្លួន។ ការផ្ទេរអាវុធទាំងនេះ ជាយូរមកហើយជាប្រភព នៃការប៉ះទង្គិចក្នុងទំនាក់ទំនងអាមេរិក-ចិន។ កាលពីខែធ្នូ លោក ត្រាំ បានប្រកាសពីកញ្ចប់អាវុធ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ ដែលមានតម្លៃជាង ១១ ពាន់លានដុល្លារ៕ ប្រែសម្រួលៈ … Continue reading ប្រធានាធិបតីអាមេរិក លោក ត្រាំ នឹងពិភាក្សាអំពីការលក់អាវុធ ឱ្យកោះតៃវ៉ាន់ និងការឃុំខ្លួន មហាសេដ្ឋីហុងកុង ជាមួយប្រធានាធិបតីចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed