អ៊ីរ៉ង់ កំណត់លក្ខខណ្ឌជាមុន ៥ចំណុច សម្រាប់ការចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក
តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងមិនចូលរួមការចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែលក្ខខណ្ឌជាមុន ៥ចំណុច ដែលមានគោលបំណងកសាង ទំនុកចិត្តត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបានពិពណ៌នា អំពីលក្ខខណ្ឌទាំងនោះថាជា “ការធានាកសាងទំនុកចិត្តអប្បបរមា” ដែលតម្រូវមុនពេលការចរចាថ្មី ណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើម។ យោងតាមប្រភពព័ត៌មាន លក្ខខណ្ឌទាំងនោះរួមមានការបញ្ចប់អរិភាពលើគ្រប់វិស័យ ជាពិសេសនៅក្នុងប្រទេសលីបង់; ការដកទណ្ឌកម្មលើអ៊ីរ៉ង់; ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កក; សំណងដល់អ៊ីរ៉ង់ចំពោះការខូចខាតដោយសង្គ្រាម; និងការទទួលស្គាល់សិទ្ធិអធិបតេយ្យភាព របស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។ ប្រភពព័ត៌មានបានឧ្យដឹងថា ការទាមទារទាំងនោះត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងសំណើចំនួន ១៤ ចំណុចរបស់សហរដ្ឋអាមេរិក។ ប្រភពដដែលក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់បានជូនដំណឹង ដល់ប្រទេសប៉ាគីស្ថាន ដែលកំពុងសម្របសម្រួលកិច្ចចរចាថា ការបិទផ្លូវកងទ័ពជើង ទឹកអាមេរិកជាបន្តបន្ទាប់នៅក្នុងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីបទឈប់បាញ់បានពង្រឹងទស្សនៈរបស់ទីក្រុងតេអេរ៉ង់ថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទុកចិត្តបាន ។ ប្រភពដដែលបានបន្ដថា លក្ខខណ្ឌទាំងនេះត្រូវបានបម្រុងទុក សម្រាប់តែការបង្កើតកម្រិតអប្បបរមានៃការជឿទុកចិត្តដែលត្រូវការ ដើម្បីបន្តការសន្ទនាប៉ុណ្ណោះ ។ អ៊ីរ៉ង់ បានផ្ញើការឆ្លើយតបរបស់ខ្លួន ចំពោះសេចក្តីព្រាងសំណើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់បញ្ចប់ជម្លោះទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន នៅថ្ងៃអាទិត្យ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានគូសបញ្ជាក់ថា … Continue reading អ៊ីរ៉ង់ កំណត់លក្ខខណ្ឌជាមុន ៥ចំណុច សម្រាប់ការចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed