ទិន្នផលឧស្សាហកម្ម របស់ប្រទេសចិន កើនឡើង ៥.៦ ភាគរយក្នុងរយៈពេល ៤ខែដំបូង ដើមឆ្នាំ២០២៦

ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទនេះថា ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានកើនឡើង ៥.៦ ភាគរយធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ ទិន្នផលឧស្សាហកម្មបានកើនឡើង ៤.១ ភាគរយធៀបនឹងឆ្នាំមុន និងបានកើនឡើង ០.០៥ ភាគរយធៀបនឹងខែមុន។ ទិន្នផលឧស្សាហកម្មត្រូវបានប្រើដើម្បីវាស់ស្ទង់សកម្មភាពរបស់សហគ្រាសធំៗ ដែលនីមួយៗមានចំណូលអាជីវកម្មសំខាន់ៗប្រចាំឆ្នាំយ៉ាងហោចណាស់ ២០ លានយន់ (ប្រហែល ២.៩២ លានដុល្លារអាមេរិក)។ ទាក់ទងនឹងវិស័យនានា ទិន្នផលតម្លៃបន្ថែមនៃវិស័យរ៉ែបានកើនឡើង ៥.៥ ភាគរយធៀបនឹងឆ្នាំមុនក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ខណៈដែលវិស័យផលិតកម្មបានកើនឡើង ៥.៨ ភាគរយ។ ទិន្នន័យបានបង្ហាញថា ទិន្នផលតម្លៃបន្ថែមនៃវិស័យផលិត និងផ្គត់ផ្គង់អគ្គិសនី កំដៅ ឧស្ម័ន និងទឹកបានកើនឡើង ៤.៥ ភាគរយ៕ប្រែសម្រួល ឈូក បូរ៉ា