រោងចក្រចម្រាញ់ប្រេង Nghi Sơn របស់វៀតណាម ទទួលបានប្រេងឆៅជាង ៩៥០.០០០ បារ៉ែល ដែលនាំចូលពីកុងហ្គោ 

បរទេស៖ រោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ Nghi Sơn ក្នុងខេត្តថាញ់ហ័រ ប្រទេសវៀតណាម បានទទួលប្រេងឆៅ Djeno ជាង ៩៥០.០០០ បារ៉ែល ដែលនាំចូលពីសាធារណរដ្ឋកុងហ្គោ សម្រាប់ការផលិតជាឥន្ធនៈ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា ការដឹកជញ្ជូនប្រេង ឆៅនេះ ត្រូវបានរៀបចំដោយសាខា ចែកចាយផលិតផលប្រេងឥន្ធនៈ Nghi Sơn (PVNDB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្សាហកម្ម និងថាមពលជាតិវៀតណាម (Petrovietnam) ដើម្បីជួយរក្សាប្រតិបត្តិការប្រកបដោយស្ថិរភាពនៅរោងចក្រចម្រាញ់ប្រេង ។ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេងឆៅ ត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់រោងចក្រចម្រាញ់ប្រេង Nghi Sơn និងក្រុមហ៊ុនប្រេងឥន្ធនៈ Petrochemical LLC (NSRP) ក្នុងការធានាការផ្គត់ផ្គង់វត្ថុធាតុដើមដែលមានស្ថេរភាព និងការពារការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក ជាពិសេសនៅពេលដែលការនាំចូលប្រេងឆៅប្រពៃណីពីប្រទេសគុយវ៉ែត ត្រូវបានរងផលប៉ះពាល់ដោយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ខណៈពេលដែលប្រេងឆៅរបស់គុយវ៉ែតនៅតែជាវត្ថុធាតុដើមចម្បងរបស់រោងចក្រចម្រាញ់ប្រេង ក្រោមការរចនាដើមរបស់ខ្លួន, NSRP ពីមុនបានដំណើរ ការប្រេងឆៅ Das Blend បាច់ដំបូងរបស់ខ្លួនដោយជោគជ័យ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយប្រភពវត្ថុធាតុដើមជំនួសដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ប្រែសម្រួលៈ … Continue reading រោងចក្រចម្រាញ់ប្រេង Nghi Sơn របស់វៀតណាម ទទួលបានប្រេងឆៅជាង ៩៥០.០០០ បារ៉ែល ដែលនាំចូលពីកុងហ្គោ