អ្នកអមដំណើរប្រធានាធិបតីរុស្ស៊ី ទៅចិនរួមមាន មន្ត្រីកំពូលៗនៃវិមានក្រឹមឡាំង ប្រធានសាជីវកម្មរដ្ឋ និងធនាគារធំៗរបស់រុស្ស៊ី និង ទេសាភិបាលធនាគារកណ្តាល

បរទេស៖ លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ជាមួយគណៈប្រតិភូជាន់ខ្ពស់ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការថាមពល និងកិច្ចការសកល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ដំណើរទស្សនកិច្ចថ្ងៃទី ១៩-២០ ខែឧសភា ស្របពេលជាមួយនឹងខួបលើកទី ២៥ នៃសន្ធិសញ្ញាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-ចិន ដែលលោក Ushakov បាននិយាយថា ឆ្លុះបញ្ចាំងពីទំនាក់ទំនងដែលបានឈានដល់ «កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក»។ លោក Ushakov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា គណៈប្រតិភូរបស់រុស្ស៊ី នឹងរួមមានរដ្ឋមន្ត្រីជាន់ខ្ពស់ មន្ត្រីកំពូលៗនៃវិមានក្រឹមឡាំង និងប្រធានសាជីវកម្មរដ្ឋ និងធនាគារធំៗរបស់រុស្ស៊ី ដែលក្នុងនោះមានលោកស្រី Elvira Nabiullina ទេសាភិបាលធនាគារកណ្តាល។ យោងតាមលោក Ushakov លោក Putin និងលោក Xi នឹងធ្វើកិច្ចពិភាក្សាទាំងទល់មុខគ្នា និងពង្រីក ដែលផ្តោតលើ … Continue reading អ្នកអមដំណើរប្រធានាធិបតីរុស្ស៊ី ទៅចិនរួមមាន មន្ត្រីកំពូលៗនៃវិមានក្រឹមឡាំង ប្រធានសាជីវកម្មរដ្ឋ និងធនាគារធំៗរបស់រុស្ស៊ី និង ទេសាភិបាលធនាគារកណ្តាល