ប៉េកាំង៖ ក្នុងដំណេីរទស្សនកិច្ចទៅកាន់ប្រទេសចិន លោក វ្លាឌីមៀ ពូទីន បានឧ្យដឹងថា ទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធរវាងរុស្ស៊ី និងចិន ដើរតួនាទីយ៉ាងសំខាន់ និងមានស្ថិរភាពទូទាំងពិភពលោក។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឧ្យដឹងថា ដោយមិនចងសម្ព័ន្ធភាពប្រឆាំងនឹងអ្នកណាម្នាក់ រុស្ស៊ី និងចិន ស្វែងរកសន្តិភាព និងវិបុលភាពជាសកល។ នៅក្នុងនោះដែរប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាវីដេអូមួយនៅថ្ងៃអង្គារនេះ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតមិនធ្លាប់មានពីមុនមក។ លោក ពូទីន បានលេីកឡេីងថា “ថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា “ដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ និងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងរុស្ស៊ី-ចិន គឺជាផ្នែកសំខាន់ និងសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ និងដោះសោសក្តានុពលគ្មានដែនកំណត់របស់ប្រទេសទាំងពីរ”៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed