វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានប្រាប់អ្នកចរចាអាមេរិក កុំឱ្យប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ពីព្រោះ «ពេលវេលា គឺនៅខាងអាមេរិក»។ លោកបានឧ្យដឹងនៅក្នុងការបង្ហោះមួយ នៅលើបណ្ដាញ Truth Social របស់លោកថា «ការបិទផ្លូវនឹងនៅតែមានប្រសិទ្ធភាព ពេញលេញរហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេច បញ្ជាក់ និងចុះហត្ថលេខា»។ លោកបានបន្ថែមថា «ភាគីទាំងពីរត្រូវតែចំណាយពេលរបស់ពួកគេ និងធ្វើឱ្យវាត្រឹមត្រូវ» ។ លោកប្រធានាធិបតីបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍ ឬទិញអាវុធនុយក្លេអ៊ែរនោះទេ។ លោកក៏បានឧ្យដឹងផងដែរថា «ការចរចាកំពុងដំណើរការក្នុងលក្ខណៈសណ្តាប់ធ្នាប់ និងស្ថាបនា»។ ប្រភពពីរដ្ឋាភិបាលអ៊ីស្រាអែលមួយបានឧ្យដឹងយថា លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា លោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់នោះទេ លុះត្រាតែទីក្រុងតេអេរ៉ង់ រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងដកយកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ចេញពីទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីបញ្ចប់អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាម៕ … Continue reading លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់នោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed