លោក Netanyahu និយាយថា អ៊ីស្រាអ៊ែល នឹងវាយប្រហារលីបង់ កាន់តែខ្លាំងក្លា ដើម្បីកំទេចក្រុមហេបូឡា ឲ្យទៅជាផេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា អ៊ីស្រាអែលនឹងបង្កើនការ វាយប្រហារនៅក្នុង ប្រទេសលីបង់ ដើម្បី កម្ទេច ក្រុមហេសបូឡា ឲ្យខ្ទេចទៅជាផេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូមួយ លោកនាយករដ្ឋមន្ត្រីបាននិយាយថា អ៊ីស្រាអែលកំពុងធ្វើសង្រ្គាម ជាមួយក្រុមហេសបូឡា ហើយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធាអ៊ីស្រាអែលបាន សម្លាប់ក្រុមសកម្មប្រយុទ្ធជាង៦០០នាក់ រួចទៅហើយនៅក្នុងប្រទេសលីបង់។ លោក Netanyahu បានបន្ថែមថា អ៊ីស្រាអែល នឹងកម្ទេចក្រុមហេសបូឡាឲ្យខ្ទេច ។ លោក​ក៏​បាន​និយាយ​ដែរ​ថា ក្រុម​ពិសេស​មួយ​កំពុង​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​ការ​វាយ​ប្រហារ​ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់ក្រុមហេបូឡា Hezbollah ។ ទន្ទឹមគ្នានេះផងដែរ យោធា អ៊ីស្រាអែល បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាប់ផ្តើមវាយ ប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម Hezbollah នៅជ្រលងភ្នំ Beqaa ភាគខាងកើតប្រទេសលីបង់ និងតំបន់បន្ថែមនៅទូទាំងប្រទេស។ គួរឲ្យដឹងដែរបទ​ឈប់​បាញ់​គ្នា​ រវាង​អ៊ីស្រាអែល និង​លីបង់​ បាន​ចូល​ជា​ធរមាន​ក្នុង​ខែ​មេសា។ … Continue reading លោក Netanyahu និយាយថា អ៊ីស្រាអ៊ែល នឹងវាយប្រហារលីបង់ កាន់តែខ្លាំងក្លា ដើម្បីកំទេចក្រុមហេបូឡា ឲ្យទៅជាផេះ