ចិនអំពាវនាវ ឱ្យបដិសេធ ចំពោះឯកតោភាគីនិយម ដែលរំលងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបដិសេធសកម្មភាពឯកតោភាគីគ្រប់ប្រភេទ ដែលគេចវេសពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសំណើរបស់ប្រទេសចិន ដើម្បីជួយក្រុមប្រឹក្សាសន្តិសុខអនុវត្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានឧ្យដឹងថា ក្រុមប្រឹក្សានៅតែជាស្នូល នៃយន្តការសន្តិសុខសមូហភាពអន្តរជាតិ និងទទួលខុសត្រូវចម្បងក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិតាមរយៈការផ្លាស់ប្តូរ និងបញ្ហាប្រឈមជាង ៨០ឆ្នាំ។ លោកបានលេីកឡេីងថា “ក្នុងពេលជាមួយគ្នានេះ យើងត្រូវទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើបញ្ហាសំខាន់ៗ ក្រុមប្រឹក្សាសន្តិសុខពេលខ្លះអវត្តមាន ដូច្នេះ ដើម្បីធ្វើឲ្យអង្គការសហប្រជាជាតិមានភាពរឹងមាំឡើងវិញ យើងត្រូវធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខ មានភាពរឹងមាំឡើងវិញជាមុនសិន”។ អ្នកការទូតកំពូលចិនរូបនេះ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីលោកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការលើកកម្ពស់គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ។ លោកបានបន្ដថា ដើម្បីសម្រេចគោលដៅនោះ សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខត្រូវចាត់ទុកការរក្សាសន្តិភាពជាបេសកកម្មរបស់ពួកគេ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ លើកកម្ពស់យុត្តិធម៌ និងចៀសវាងការធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបង្កើតការប្រឈមមុខដាក់គ្នារវាងប្លុក។ លោកបន្ថែមថា វាជារឿងសំខាន់ក្នុងការបង្កើន សំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសខ្នាតតូច និងមធ្យម តាមរយៈកំណែទម្រង់ ជាពិសេសដោយការដោះស្រាយភាព អយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលអាហ្វ្រិកប្រឈមមុខ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed