​ IRGC អ៊ីរ៉ង់អះអាងថា នាវាចំនួន ២៥ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា នាវាចំនួន ២៥ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក្រោមការសម្របសម្រួល និងការការពារសន្តិសុខរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹក IRGC បានឧ្យដឹងថា នាវាទាំងនោះ រួមទាំងនាវាដឹកប្រេង នាវាកុងតឺន័រ និងនាវាពាណិជ្ជកម្មផ្សេងទៀត បានឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រដោយសុវត្ថិភាព បន្ទាប់ពីទទួលបានការអនុញ្ញាត។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា កងទ័ពជើងទឹក IRGC កំពុងអនុវត្តការគ្រប់គ្រងឆ្លាតវៃយ៉ាងរឹងមាំលើច្រកសមុទ្រហ័រមូស ដោយព្រមានថា ទង្វើឈ្លានពាន ណាមួយនឹងត្រូវបានឆ្លើយតបដោយការឆ្លើយតបយ៉ាងខ្លាំង និងកំទេចចោល។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រង របស់ខ្លួនលើច្រកសមុទ្រនេះ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាម ឃាត់ការឆ្លងកាត់ដោយសុវត្ថិភាព នៃនាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នា របស់ពួកគេលើទឹកដីអ៊ីរ៉ង់។ សហរដ្ឋអាមេរិក​ ក៏បានដាក់របាំងកងទ័ពជើងទឹកនៅលើច្រកសមុទ្រផងដែរ ដោយរារាំងកប៉ាល់​ ដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់​ ពីការឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ៕ប្រែសម្រួល​ ឈូក​ បូរ៉ា