បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃពុធថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រ រ៉ុក្កែតកាំភ្លើងធំ និងមីស៊ីលបញ្ជាទិស ដែលមានភាពជាក់លាក់ខ្ពស់ ដែលដឹកនាំដោយ AI ដែលត្រូវបានរចនាឡើង សម្រាប់សង្គ្រាមសម័យទំនើប ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា បន្ទាប់ពីបានជំរុញការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងសមត្ថភាពអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ កូរ៉េខាងជើងបានធ្វើឱ្យប្រសើរឡើងជាលំដាប់នូវឃ្លាំងអាវុធយុទ្ធសាស្ត្រ និងធម្មតារបស់ខ្លួន ដោយសន្យាថានឹងដាក់ពង្រាយសព្វាវុធទាំងនោះ នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ KCNA បានផ្សាយថា ការធ្វើតេស្តនេះ បានវាយតម្លៃពីថាមពលនៃ «ក្បាលគ្រាប់បេសកកម្មពិសេស» លើមីស៊ីលផ្លោងយុទ្ធសាស្ត្រ ភាពជឿជាក់នៃរ៉ុក្កែតកាំភ្លើងធំ បាញ់ច្រើនគ្រាប់រយៈចម្ងាយឆ្ងាយ និងភាពត្រឹមត្រូវនៃមីស៊ីលបញ្ជាទិសដែលមានភាពជាក់លាក់ខ្ពស់ដោយមានជំនួយពី Ai។ លោក គីម បាននិយាយថា ការធ្វើតេស្តបានបង្ហាញថា អាវុធ និងប្រព័ន្ធបាញ់ស្វ័យប្រវត្តិត្រូវបានធ្វើឱ្យប្រសើរឡើងដោយជោគជ័យ ដើម្បី «សមនឹងលក្ខខណ្ឌត្រឹមត្រូវនៃសង្គ្រាមសម័យទំនើប ដើម្បីបង្កើនការអនុវត្តរបស់ពួកគេក្នុងការប្រយុទ្ធ» នេះបើយោងតាម KCNA។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed