ព្រះមហាក្សត្រថៃ មហា វជិរ៉ាឡុងកន ទទួលយកការអញ្ជើញ របស់ប្រធានាធិបតី តូ ឡាំ យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម 

បរទេស៖ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម លោក តូ ឡាំ និងភរិយា កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយព្រះមហាក្សត្រថៃ មហា វជិរ៉ាឡុងកន និងព្រះមហាក្សត្រីយានី សុធីតា នៅព្រះបរមរាជវាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ជាផ្លូវការទៅកាន់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា ព្រះមហាក្សត្រថៃ មហា វជិរ៉ាឡុងកន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេដឹកនាំវៀតណាម និងភរិយា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលកើតឡើងនៅពេល ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត និងបន្ទាប់ពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៥។ ព្រះអង្គបានសម្តែងទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ ព្រះមហាក្សត្រថៃ បានអបអរសាទរវៀតណាម ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម និងបានសម្តែងជំនឿរបស់ព្រះអង្គថា ប្រទេសវៀតណាមនឹងបន្តសម្រេចបាននូវភាពជោគជ័យ កាន់តែច្រើនក្នុងការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាធិការ និងជាប្រធានាធិបតី វៀតណាម លោក ឡាំ បានសម្តែងក្តីសង្ឃឹមថា ព្រះមហាក្សត្រថៃ នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការ អាទិភាពរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក តូ ឡាំ ក៏បានអញ្ជើញព្រះមហាក្សត្រថៃ … Continue reading ព្រះមហាក្សត្រថៃ មហា វជិរ៉ាឡុងកន ទទួលយកការអញ្ជើញ របស់ប្រធានាធិបតី តូ ឡាំ យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម