មេដឹកនាំវៀតណាម និងថៃ បញ្ជាក់ពីការប្តេជ្ញាចិត្ត មិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដី របស់ប្រទេសខ្លួនណាមួយ ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងគ្នាទៅវិញទៅមកឡើយ 

បរទេស៖ វៀតណាម និងថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃចំណងការទូតចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០២៦។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា លោក តូ ឡាំ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ នៅវិមានរដ្ឋាភិបាល ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានស្វាគមន៍ដំណើរទស្សនកិច្ចនេះ និងបានគូសបញ្ជាក់ពីទំនុកចិត្តនយោបាយដ៏រឹងមាំរវាងប្រទេសថៃ និងវៀតណាម។ លោក តូ ឡាំ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម បានថ្លែងអំណរគុណដល់ប្រទេសថៃចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជាថ្មី នូវអាទិភាពជាប់លាប់របស់វៀតណាម ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ចំពេលមានបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ នៅក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពដ៏រឹងមាំ និងជាក់ស្តែងនៅទូទាំងទំនាក់ទំនង ជាមួយនឹងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខ កំណើនស្ថិរភាពនៃពាណិជ្ជកម្ម និងវិនិយោគ … Continue reading មេដឹកនាំវៀតណាម និងថៃ បញ្ជាក់ពីការប្តេជ្ញាចិត្ត មិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដី របស់ប្រទេសខ្លួនណាមួយ ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងគ្នាទៅវិញទៅមកឡើយ