លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាអ៊ីស្រាអែល ពង្រីកការគ្រប់គ្រងតំបន់ហ្គាហ្សារហូតដល់ ៧០ភាគរយ

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានចេញបទបញ្ជាមួយ ដើម្បីបង្កើនការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាពី ៦០ ភាគរយដល់ ៧០ ភាគរយនៃទឹកដីនេះ។ ថ្លែងនៅក្នុងសន្និសីទមួយនៅជ្រលងភ្នំ Jordan ក្នុងតំបន់ West Bank លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលគ្រប់គ្រង ៥០ ភាគរយនៃទឹកដីនៃតំបន់ហ្គាហ្សា ហើយបានផ្លាស់ប្តូរទៅ ៧០ ភាគរយ។ បន្ទាប់មក លោក ណេតាន់យ៉ាហ៊ូ បានសួរថា តើគោលដៅបន្ទាប់ គឺជាអ្វី។ អ្នកចូលរួមមួយចំនួនបានស្រែកថា “១០០ ភាគរយ” ហើយលោកបានលើកឡើងថា “ចូរតាមលំដាប់លំដោយ ដំបូង ៧០ ភាគរយ យើងនឹងចាប់ផ្តើមជាមួយវា។ យើងកំពុងតាមដានក្រុមហាម៉ាស់ យ៉ាងតឹងរ៉ឹងពីគ្រប់ទិសទី ហើយបន្ទាប់មកយើងនឹងដោះស្រាយជាមួយអ្វីដែលនៅសល់”។ លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា អ៊ីស្រាអែលកំពុងស្ថិតក្នុងដំណើរការមួយដែលខ្លួនអាចប្រើប្រាស់អំណាចរបស់ខ្លួនក្នុងទិសដៅជាច្រើន ហើយនៅតែត្រូវកំទេចក្រុមហេសបូឡា។ មុននេះបន្តិច យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្លាប់ប្រធានបណ្តាញផ្ទេរប្រាក់កណ្តាលរបស់ក្រុមហាម៉ាស គឺលោក Ihab Khrizim … Continue reading លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាអ៊ីស្រាអែល ពង្រីកការគ្រប់គ្រងតំបន់ហ្គាហ្សារហូតដល់ ៧០ភាគរយ