ក្រុមហ៊ុន Vingroup របស់វៀតណាម នឹង​វិនិយោគ​ប្រាក់ ១៣ លាន​ដុល្លារ​ លើ​ក្រុមហ៊ុន​ផលិត​មនុស្សយន្ត​ស្រដៀង ​នឹង​មនុស្ស​របស់​អាមេរិក 

បរទេស៖ ក្រុមហ៊ុន Vingroup របស់វៀតណាមមានគម្រោងវិនិយោគទឹកប្រាក់ ១២,៧៥ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន VinMotion USA, Inc ខណៈដែលក្រុមហ៊ុននេះកំពុងពង្រីកមហិច្ឆតារបស់ខ្លួនទាក់ទងនឹងការអភិវឌ្ឍមនុស្សយន្តដែលមានរាងដូចមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២៦ថា ក្រុមហ៊ុនវៀតណាមនេះបានឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភាថា ខ្លួននឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួលរចនាសម្ព័ន្ធវិនិយោគ នៅក្រៅប្រទេសរបស់ខ្លួន។ ការវិនិយោគនេះនឹងត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន VinMotion ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សយន្តរបស់ក្រុមហ៊ុន Vingroup។ គម្រោងនេះនឹងផ្តោតលើការអភិវឌ្ឍមនុស្សយន្តដែលមានរាងដូចមនុស្ស និងបច្ចេកវិទ្យាពាក់ព័ន្ធ។ ក្រុមហ៊ុន Vingroup ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញទេពកោសល្យទូទាំងពិភពលោកផងដែរ។ ក្រុមហ៊ុននេះបានប្រកាសជាលើកដំបូងអំពីការចូលខ្លួនទៅក្នុងវិស័យមនុស្សយន្តនៅឆ្នាំ ២០២៤។ មុនពេលបើកដំណើរការក្រុមហ៊ុន VinMotion USA , ក្រុមហ៊ុនបានវិនិយោគលើក្រុមហ៊ុនមនុស្សយន្តចំនួនបីគឺ VinDynamics, VinRobotics និង VinMotion។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមហ៊ុន Vingroup គឺថា ក្រុមហ៊ុន VinMotion បានបើកដំណើរការមនុស្សយន្ត ដែលមានរាងដូចមនុស្សចំនួនពីរនៅឆ្នាំ ២០២៥ ខណៈដែលក្រុមហ៊ុន VinDynamics កំពុងអភិវឌ្ឍវេទិកាមនុស្សយន្តសម្រាប់កម្មវិធីប្រើប្រាស់ក្នុងផ្ទះ … Continue reading ក្រុមហ៊ុន Vingroup របស់វៀតណាម នឹង​វិនិយោគ​ប្រាក់ ១៣ លាន​ដុល្លារ​ លើ​ក្រុមហ៊ុន​ផលិត​មនុស្សយន្ត​ស្រដៀង ​នឹង​មនុស្ស​របស់​អាមេរិក