ទុនបម្រុងប្រេងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២៤
ញូវយ៉ក៖ ទុនបម្រុងប្រេងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣៥៧,១ លានបារ៉ែល គិតត្រឹមថ្ងៃទី២៩ ខែឧសភា ដែលជាកម្រិតស្តុកទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីក្រសួងថាមពលអាមេរិក។ ទិន្នន័យបានបង្ហាញថា ទុនបម្រុងបានធ្លាក់ចុះប្រហែល ៨ លានបារ៉ែលប្រេងឆៅពីមួយសប្តាហ៍មុន។ ការទាញយកប្រេងប្រចាំសប្តាហ៍ពីទុនបម្រុង គឺប្រហាក់ប្រហែលនឹងសប្តាហ៍មុនៗ ដែលការធ្លាក់ចុះនេះ អាចជាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមរបស់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា និងការបិទច្រកសមុទ្រហ័រមូស ដែលជាច្រកផ្លូវដឹកប្រេងដ៏សំខាន់ សម្រាប់ពិភពលោក។ ដោយឡែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្ត ក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា។ ការកត់សម្គាល់របស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា ខ្លួនកំពុងផ្អាកការផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ដើម្បីតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា «កិច្ចចរចាកំពុងបន្ត ក្នុងល្បឿនលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់»។ នៅក្នុងការបង្ហោះមុននេះកាលពីថ្ងៃចន្ទ លោក ត្រាំ បានឲ្យដឹងថា … Continue reading ទុនបម្រុងប្រេងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២៤
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed