នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់រុស្សី ធ្វើតេស្តមីស៊ីល នៅក្នុងសមុទ្រ Barents
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងនាវាចរខាងជើងរបស់រុស្ស៊ី បានបញ្ចេញវីដេអូ នៃនាវាមុជទឹកដើរ ដោយថាមពលនុយ ក្លេអ៊ែរ Arkhangelsk របស់ខ្លួនដែលធ្វើការសាកល្បងមីស៊ីល ដោយជោគជ័យនៅសមុទ្រ Barents ក្នុងតំបន់អាក់ទិក។ កងនាវាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា កប៉ាល់បានបាញ់មីស៊ីលប្រភេទ Oniks ពីទីតាំងក្រោមទឹក ដោយវាយលុកគោលដៅ ដែលត្រាប់តាមនាវាលើផ្ទៃ ទឹកចម្ងាយប្រហែល២០០ គីឡូម៉ែត្រ។ នាវា Arkhangelsk គឺជាម៉ូដេល ទីបីនៅក្នុងគម្រោង 885M Yasen-M របស់ប្រទេសរុស្ស៊ី ដែលតំណាងឱ្យការកែប្រែ នៃនាវាមុជទឹកជំនាន់ទី៤របស់ខ្លួនជាមួយនឹងផ្នែកសម្លេងដែលកាត់បន្ថយ ដែលធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការស្វែងរក និងតាមដានដោយប្រព័ន្ធ sonarក្តី។ ក្រៅពីមីស៊ីល Oniks នាវា Yasen-M ក៏ត្រូវបានបំពាក់ដោយមីស៊ីល បាញ់នាវា Kalibr និងមីស៊ីលលឿនជាងសំឡេង Tsirkon ផងដែរ។Arkhangelsk បានដំណើរការជាមួយកងនាវាចរ ខាងជើងតាំងពីខែធ្នូ ឆ្នាំ២០២៤មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed