លោក​ ត្រាំ សារភាពថា ពិតជាបានហៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា មនុស្សឆ្កួតមែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ការហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា «មនុស្សឆ្កួត» នៅក្នុងការសន្ទនាតាមទូរស័ព្ទដែលពោរពេញដោយពាក្យអសុរោះ ជុំវិញការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាមចរចាបញ្ចប់អរិភាពជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ ត្រូវបានគេសួរថាតើលោកបានហៅមេដឹកនាំអ៊ីស្រាអែលដ៏យូរអង្វែងរូបនេះថា «ឆ្កួត» ហើយបានចោទប្រកាន់លោកថាមិនដឹងគុណ មែនដែរឬទេ ដោយដកស្រង់របាយការណ៍មួយដោយ Axios។ លោក ត្រាំ បានប្រាប់នៅក្នុងកម្មវិធី ផតខាស «Pod Force One» ថា ខ្ញុំពិតជាបានហៅដូច្នេះមែន «ខ្ញុំមិននិយាយថាខឹងទេ។ ខ្ញុំមានការរំខានបន្តិចចំពោះការឈ្លោះប្រកែកគ្នាឥតឈប់ឈររបស់គាត់ជាមួយលីបង់ អ្នកដឹងទេ»។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ត្រាំ បានបន្តដោយនិយាយថា លោក និងលោក ណេតាន់យ៉ាហ៊ូ ចុះសម្រុងគ្នាយ៉ាងល្អ។ យោងតាមរបាយការណ៍របស់ Axios ដែលដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ លោក ត្រាំ បាននិយាយទៅកាន់លោក ណេតាន់យ៉ាហ៊ូ ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា … Continue reading លោក​ ត្រាំ សារភាពថា ពិតជាបានហៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា មនុស្សឆ្កួតមែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ