ប៉េកាំង៖ ប្រទេសចិនបានឧ្យដឹងថា ការរំលោភបំពានលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យខូចដល់ស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិកសកលយ៉ាងធ្ងន់ធ្ងរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក He Yongqian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងចលនារបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីបិទ “ចន្លោះប្រហោងបទប្បញ្ញត្តិ” ដែលទាក់ទងនឹងបន្ទះឈីប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានរំលោភបំពានម្តងហើយម្តងទៀតលើការគ្រប់គ្រងការនាំចេញ ក្នុងនាមសន្តិសុខជាតិ។នេះបានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិកសកល ក្នុងនោះលោកបានលេីកឡេីងថា “ប្រទេសចិនតែងតែប្រឆាំងនឹងរឿងនេះ”។ អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវការអនុវត្តខុសរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បញ្ឈប់វិធានការរើសអើងប្រឆាំងនឹងប្រទេសចិន និងការពារស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed