បរទេស៖ តុលាការយោធា នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះបានកាត់ទោស មន្ត្រីយោធាបួននាក់ឱ្យជាប់ពន្ធនាគារ រហូតដល់បីឆ្នាំពីបទពាក់ព័ន្ធ នឹងការវាយប្រហារដោយទឹកអាស៊ីត លើសកម្មជនម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងតួនាទីកាន់តែខ្លាំងឡើងរបស់យោធា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ចៅក្រមបាននិយាយថា ជនជាប់ចោទទី១ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ ជនជាប់ចោទទី២ឱ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ជនជាប់ចោទទី៣ទទួលទោស២ឆ្នាំ និងជនជាប់ចោទទី៤ ត្រូវជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។ មន្ត្រីទាំងបួននាក់ត្រូវបានរកឃើញថា មានទោសពីបទវាយប្រហារដោយចេតនាធ្ងន់ធ្ងរបន្ទាប់ពីវាយប្រហារលោក Andrie Yunus អនុប្រធានសម្របសម្រួល នៃគណៈកម្មការសម្រាប់មនុស្សបាត់ខ្លួន និងជនរងគ្រោះនៃអំពើហិង្សា ដែលជាក្រុមសិទ្ធិមនុស្ស ដែលត្រូវបានគេស្គាល់ផងដែរថាជា KontraS។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed