គុយវ៉ែត បិទដែនអាកាស ជាបណ្តោះអាសន្ន ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់

គុយវែត៖ ប្រទេសគុយវ៉ែត បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ការបិទដែនអាកាសរបស់ប្រទេសនេះ ធ្វើឡើងក្នុងគ្រាដែលជម្លោះបានផ្ទុះឡើងជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយពីកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះអាមេរិកមួយគ្រឿង នៅលើដែនទឹកនៃច្រកសមុទ្រហ័រមូស ហើយមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ។ នៅក្នុងនោះដែរ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស ហ្ស៊កដានី ដោយមីស៊ីលផ្លោងចំនួន ១២ គ្រាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់ប្រទេស IRNA។ ការវាយប្រហារចុងក្រោយបំផុតបានកំណត់គោល ដៅយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F35, F15 និង F16 លើកន្លែងសំខាន់ៗ និងមជ្ឈមណ្ឌលត្រួតពិនិត្យនៅមូលដ្ឋានទ័ពអាកាស នេះបើយោងតាមការចុះផ្សាយរបស់ IRNA ដោយដកស្រង់សេចក្តីប្រកាសរបស់ IRGC។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍រវាងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងដែនទឹកនៃឈូងសមុទ្រហ័រមូស និងឈូងសមុទ្រអូម៉ង់ ខណៈដែលទីបញ្ជាការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រហ័រមូសទាំងស្រុង។ របាយការណ៍ដំបូងបានបង្ហាញថា នាវាអាមេរិកនៅជិតច្រកសមុទ្រហ័រមូសត្រូវបានកំណត់គោលដៅដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ សំឡេងផ្ទុះក៏ត្រូវបានគេឮនៅក្នុងស្រុកស៊ីរីក … Continue reading គុយវ៉ែត បិទដែនអាកាស ជាបណ្តោះអាសន្ន ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់