IRGC អ៊ីរ៉ង់អះអាងថា គោលដៅសំខាន់ៗ ចំនួន ១៨ របស់អាមេរិក ត្រូវបានវាយប្រហារ និងបំផ្លាញចោល
តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារ និងបំផ្លាញ «គោលដៅសំខាន់ៗ» ចំនួន ១៨ របស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកងនាវាទី ៥ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារ៉ែន។ របាយការណ៍នេះបានឲ្យដឹងថា «នៅក្នុងរលកនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយោធានេះ អង់តែនទំនាក់ទំនង និងការដំឡើងរ៉ាដានៃប្រព័ន្ធ Patriot របស់កងនាវាទី ៥ របស់អាមេរិកត្រូវបានកំណត់គោលដៅ»។ នៅក្នុងនោះដែរ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី ដោយមីស៊ីលផ្លោងចំនួន ១២ គ្រាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេស IRNA។ ការវាយប្រហារចុងក្រោយបំផុតបានកំណត់គោលដៅយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F35, F15 និង F16 លើកន្លែងសំខាន់ៗ និងមជ្ឈមណ្ឌលត្រួតពិនិត្យនៅមូលដ្ឋានទ័ពអាកាស នេះបើយោងតាមការចុះផ្សាយរបស់ IRNA ដោយដកស្រង់សេចក្តីប្រកាសរបស់ IRGC។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍រវាងកងកម្លាំងអ៊ីរ៉ង់ … Continue reading IRGC អ៊ីរ៉ង់អះអាងថា គោលដៅសំខាន់ៗ ចំនួន ១៨ របស់អាមេរិក ត្រូវបានវាយប្រហារ និងបំផ្លាញចោល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed