អ្នកស៊ើបអង្កេត វៀតណាមថា ក្រុមឆបោកបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅវៀតណាម ដើម្បីប្រតិបត្តិការឆបោក

បរទេស៖ អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រថា ប៉ូលីសវៀតណាមបានចាប់ខ្លួន ក្រុមមួយក្រុមដែលសង្ស័យថា កំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោក តាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយ នៅក្នុងប្រទេសវៀតណាម ក្នុងពេលដែលបណ្តាញឧក្រិដ្ឋជន បានរីករាលដាលប្រតិបត្តិការ របស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលីសនៅខេត្តភូថូ បានរកឃើញ និងរំខានក្រុមអន្តរជាតិមួយ ដែលមានទំនាក់ទំនងជាមួយក្រុមឆបោក តាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយរារាំងពួកគេពីការបង្កើតអ្វីដែលប៉ូលីសបានពិពណ៌នាថា ជាមជ្ឈមណ្ឌលឆបោកដ៏ធំមួយនៅក្នុងប្រទេសវៀតណាម ។ យោងតាមសេចក្តីថ្លែងការណ៍ គឺមានមនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមមាន ជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់។ អ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ, នៅ ឡាវកៃ និងខេត្ត ភូថូ ដើម្បីស្នាក់នៅសម្រាប់មនុស្សរាប់សិបនាក់ ជាផ្នែកមួយនៃការរៀបចំរបស់ពួកគេ ដោយបន្ថែមថា ពួកគេជាច្រើនធ្លាប់ធ្វើការនៅ មជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជា។ប្រែសម្រួលៈ ណៃ តុលា