វៀតណាម ពិចារណាស៊ើបអង្កេត ទៅលើការនាំចូលដែក ពីប្រទេសចិន
បរទេស៖ អាជ្ញាធរផ្នែកដោះស្រាយពាណិជ្ជកម្មវៀតណាម (Trav) នៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានទទួលញត្តិ ដែលស្នើសុំឲ្យចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃលើដែកស្ត្រេសដែលនាំចូលពីប្រទេសចិន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមអាជ្ញាធរផ្នែកដោះស្រាយពាណិជ្ជកម្មវៀតណាម គឺញត្តិនេះត្រូវបានដាក់ ជូនដោយក្រុមហ៊ុនដែលតំណាងឱ្យឧស្សាហកម្មក្នុងស្រុក ដោយអះអាងថា ការនាំចូលដែកពីប្រទេសចិន កំពុងត្រូវបានលក់បង្ខូចតម្លៃចូលទៅក្នុងទីផ្សារវៀតណាម និងស្នើសុំការអនុវត្តវិធានការប្រឆាំងការលក់បង្ខូចតម្លៃនេះ។ អាជ្ញាធរស៊ើបអង្កេតបានបញ្ជាក់ថា ញត្តិដែលដាក់ជូន ដោយភាគីដែលដាក់ញត្តិគឺពេញលេញ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ ដោះស្រាយពាណិជ្ជកម្ម របស់ប្រទេសវៀតណាម។ អាជ្ញាធរស៊ើបអង្កេតបានបញ្ជាក់ថា ដើម្បីសម្រួលដល់ការវាយតម្លៃ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម ក្រុមហ៊ុនផលិតក្នុងស្រុក និងអ្នកជួញដូរផលិតផលស្រដៀងគ្នា គឺត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានអំពីប្រតិបត្តិការរបស់ពួកគេ រួមទាំងព័ត៌មានលម្អិតរបស់ក្រុមហ៊ុន សមត្ថភាពរចនា និងទិន្នផលផលិតកម្មនៃដែកស្ត្រេសក្នុងអំឡុងពេលឆ្នាំ ២០២១-២៥ ក៏ដូចជាទស្សនៈរបស់ពួកគេលើករណីនេះ និងឯកសារ ឬភស្តុតាងផ្សេងទៀតដែលពួកគេចាត់ទុកថាពាក់ព័ន្ធនឹងការស៊ើបអង្កេត៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed