ប្រទេសអឺរ៉ុបចំនួន ៤ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់
ព្រុចសែល៖ មេដឹកនាំ នៃប្រទេសនានា បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងជំហាននានា លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀង មួយដើម្បីបញ្ចប់សង្គ្រាម។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះបានបញ្ចប់ហើយ ហើយច្រកសមុទ្រហ័រមូសនឹងបើកឡើងវិញនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃសុក្រ។ លោក ត្រាំ បានសរសេរ នៅលើបណ្ដាញ Truth Social របស់លោកថា «កិច្ចព្រមព្រៀងជាមួយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ឥឡូវនេះបានបញ្ចប់ហើយ ខ្ញុំសូមអនុញ្ញាតយ៉ាងពេញលេញឱ្យបើកច្រកសមុទ្រហ័រមូសដោយឥតគិតថ្លៃ ហើយក្នុងពេលជាមួយគ្នានេះ អនុញ្ញាតឱ្យដកចេញនូវការបិទផ្លូវកង ទ័ពជើងទឹកសហរដ្ឋអាមេរិកជាបន្ទាន់»។ លោក ត្រាំ បានេីកឡេីងថា «នាវានៃពិភពលោក សូមបញ្ឆេះម៉ាស៊ីនរបស់អ្នក។ អនុញ្ញាតឱ្យប្រេងហូរ!»។ លោកបានឧ្យដឹងនៅក្នុងការបង្ហោះមួយផ្សេងទៀត ប៉ុន្មាននាទីក្រោយមកថា ច្រកសមុទ្រនឹងបើកឡើងវិញ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃសុក្រ។ លោក ត្រាំ បានឧ្យដឹងទៀតថា «ជាមួយនឹងការបើកច្រកសមុទ្រនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃសុក្រ … Continue reading ប្រទេសអឺរ៉ុបចំនួន ៤ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed