ប្រទេសស្វីស កំណត់វៀតណាម គឺជាដៃគូអាទិភាព នៅអាស៊ីអាគ្នេយ៍
បរទេស៖ ក្រុមប្រឹក្សាសហព័ន្ធស្វីស កាលពីថ្ងៃទី១២ ខែមិថុនា បានចេញផ្សាយយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣-២០២៦ ដែលចាត់ទុកវៀតណាមជា «ប្រទេសដៃគូអាទិភាព» នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងស្វីស និងប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវដាក់នៅលើមូលដ្ឋានថ្មីមួយ។ ក្រុមប្រឹក្សាសហព័ន្ធរបស់ស្វីស បានបញ្ជាក់ថា ភាពជាដៃគូនេះមានគោលបំណង ពង្រឹងការសន្ទនានយោបាយ និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ «តាមរបៀបប្រកបដោយចីរភាព និងមានរចនាសម្ព័ន្ធ»។ នេះរួមបញ្ចូលទាំងការគាំទ្រសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងវៀតណាម ក៏ដូចជាការធ្វើទំនើបកម្ម នៃកិច្ចព្រមព្រៀងការពារការវិនិយោគដែលមានស្រាប់។ យោងតាមរដ្ឋាភិបាលស្វីស អាទិភាពមួយទៀតគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ ការស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍នេះក៏លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ថាមពលកកើតឡើងវិញ ឌីជីថលូបនីយកម្ម ហិរញ្ញវត្ថុប្រកបដោយចីរភាព និងកម្មសិទ្ធិបញ្ញា។ លើសពីនេះ ការផ្លាស់ប្តូររវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរនឹងត្រូវពង្រឹង ខណៈដែលកិច្ចសហប្រតិបត្តិការនៅកម្រិតពហុភាគី និងតំបន់ក៏នឹងត្រូវបានពង្រីកផងដែរ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed