ធ្លាក់យន្តហោះទំលាក់គ្រាប់បែក Tu-22M3របស់រុស្សីមួយគ្រឿង នៅតំបន់ Irkutsk
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 បានធ្លាក់ នៅតំបន់ Irkutsk របស់រុស្ស៊ី ខណៈព្យាយាមចុះចតក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ជាប្រចាំមួយ។ យ៉ាងណាក្តីក្រុមនាវិកបើកបរយន្តហោះបានចុះប៊ូតុងគេចចេញដោយសុវត្ថិភាព ហើយមិនមានការខូចខាតណាមួយនៅផ្ទាល់ដីនោះទេ។បើតាមក្រសួង យន្តហោះនេះបានហោះដោយ គ្មានអាវុធនិងគ្រាប់រំសេវឡើយ។ អភិបាលតំបន់ លោក Igor Kobzev បាននិយាយនៅលើបណ្តាញទំនាក់ទំនង សង្គមរបស់គាត់ថា មូលហេតុបឋមនៃឧបទ្ទវហេតុយន្តហោះ Tu-22M3 នៅក្នុងតំបន់ Irkutsk ត្រូវបានគេកំណត់ថាជាបញ្ហាម៉ាស៊ីន។ ប្រភពដដែលបានបញ្ជាក់ថាពលរដ្ឋជាអ្នកស្រុកដែលមានសមាជិកនាវិកនិងគ្រូពេទ្យកំពុងចូលរួមជាមួយជួយសង្គ្រោះនាវិកភ្លាមៗក្រោយពេលធ្លាក់៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed