​ អតីតប្រធានាធិបតីអាមេរិក លោក​ បារ៉ាក់អូបាម៉ា​ រិះគន់គោលនយោបាយ របស់លោកត្រាំ​

ឈីកាហ្គោ៖ អតីតប្រធានាធិបតីអាមេរិក លោក​ បារ៉ាក់ អូបាម៉ា បានរិះគន់ប្រធានាធិបតី អាមេរិក លោក​ ដូណាល់ ត្រាំ ក្នុងអំឡុងពេលពិធីបើកមជ្ឈមណ្ឌល ប្រធានាធិបតី​ អូបាម៉ា​នៅទីក្រុងឈីកាហ្គោ​ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្ដែមិនបាននិយាយឈ្មោះលោកចំៗនោះឡើយ។ មជ្ឈមណ្ឌលប្រធានាធិបតីអាមេរិក គឺជាអគារមួយដែលឧទ្ទិសដល់មរតក របស់អតីតប្រធានាធិបតី ដែលជាធម្មតារួមមានសារមន្ទីរ គ្រឹះស្ថានអប់រំ កម្មវិធីសាធារណៈ និងបណ្ណសារឯកសារប្រធានាធិបតី។ ប្រធានាធិបតីអាមេរិកភាគច្រើន​ គឺមានមួយ។ ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ លោក​ អូបាម៉ា​ បានសង្កត់ធ្ងន់លើឧត្តមគតិអាមេរិកនៃ “គ្មានស្តេច ឬម្ចាស់ គ្មានទាសករ ឬប្រជារាស្ត្រ” ដែលឆ្លុះបញ្ចាំងពីការតវ៉ា និងការដង្ហែក្បួន “គ្មានស្តេច” ដែលបានកើតឡើងនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកក៏បានរិះគន់ដោយប្រយោល​ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោក   ត្រាំ ដោយសរសើរអ្នកស្រុកនៅទីក្រុង Minneapolis រដ្ឋ Minnesota ដោយថាពួកគេ “បានប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ប្រថុយសុវត្ថិភាពផ្ទាល់ខ្លួន ឈរប្រកៀកស្មាគ្នា​ ដើម្បីមើលថែអ្នកជិតខាងរបស់ពួកគេ ហើយពេលខ្លះមើលថែមនុស្សចម្លែក ពីព្រោះពួកគេដឹងថា​ នោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ”។ លោក​ បារ៉ាក់​ អូបាម៉ា បានសម្តែងក្តីសង្ឃឹមថាមជ្ឈមណ្ឌលដែលទើបបើកថ្មីនេះនឹងបញ្ជាក់ពី … Continue reading ​ អតីតប្រធានាធិបតីអាមេរិក លោក​ បារ៉ាក់អូបាម៉ា​ រិះគន់គោលនយោបាយ របស់លោកត្រាំ​