​ យោធាអាមេរិក​ ដកការបិទផ្លូវប្រឆាំង នឹងកំពង់ផែអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក​ បានដកការបិទផ្លូវលើចរាចរណ៍ ផ្លូវសមុទ្រទាំងអស់​ ដែលចូល និងចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ បញ្ជាការកណ្ដាលអាមេរិក​ បានសរសេរនៅលើ X ថា​ “កងកម្លាំងអាមេរិកមិនបានរារាំងការដឹកជញ្ជូននាវាទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ទេ។ កិច្ចខិតខំប្រឹងប្រែងអនុវត្តការបិទផ្លូវយោធាអាមេរិកទាំងអស់ត្រូវបានបញ្ឈប់”។ ប្រភពបន្ដថា​ នាវាចម្បាំងអាមេរិក “នឹងនៅតែស្ថិតនៅក្នុងតំបន់ទូទៅ​ ដើម្បីធានាថា​ គ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចព្រមព្រៀង​ ត្រូវបានគោរព និងមានប្រសិទ្ធភាពពេញលេញ”។ គួរបញ្ជាក់ថា​ ចលនានេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់៕ប្រែសម្រួល​ ឈូក​ បូរ៉ា