Update: គណៈប្រតិភូអ៊ីរ៉ង់ ដើរចេញពីកិច្ចប្រជុំ នៅស្វីសបន្ទាប់ពីលោក Trump បានប្រើប្រាស់ពាក្យសំដីគម្រាមថា វាយប្រហារសាជាថ្មី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដែលបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់ បានចាកចេញពីការចរចាជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីសកាលពីថ្ងៃអាទិត្យ។ ការដកខ្លួនចេញពីភ្លាមៗនេះធ្វើឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។ ភ្នាក់ងារព័ត៌មានTasnim បាន​ដក​ស្រង់​ប្រភព​ស្និទ្ធ​នឹង​គណៈប្រតិភូ​ថា៖ការ​ចរចា​បានបញ្ឈប់នៅ​ប៉ុន្មាន​នាទី​មុន​នេះ។ ទន្ទឹមនឹងនេះ ទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានដកស្រង់ប្រភពមួយដោយនិយាយថា ៖គណៈប្រតិភូបានលើកឡើង ការជំទាស់ដោយផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិក ហើយ កំពុងវាយតម្លៃលក្ខខណ្ឌដើម្បីផ្តល់ការឆ្លើយតបត្រឹមត្រូវ ចំពោះការគំរាមកំហែងរបស់លោក Trump ។ នៅព្រឹកថ្ងៃដដែល លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖អ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមកូនកាត់ PROXIES ដែលទទួលបានប្រាក់ខែខ្ពស់របស់ពួកគេនៅក្នុងប្រទេសលីបង់កុំឱ្យវាបង្កទៅជាបញ្ហា។ ប្រសិនបើពួកគេមិនធ្វើទេ យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរម្តងទៀត ដូចកាលពីសប្តាហ៍មុនដែរ កាន់តែពិបាក៕ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលជាប្រធានគណៈប្រតិភូ បានច្រានចោលការគំរាមកំហែងនេះ ដោយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបចំពោះការវាយប្រហារលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី