មេដឹកនាំអ៊ីស្រាអែលសន្យាថា នឹងបន្តធ្វើសកម្មភាពប្រឆាំង នឹងការគំរាមកំហែង នៅភាគខាងត្បូងលីបង់
យេរូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបានឧ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងបន្តធ្វើសកម្មភាពដើម្បីបន្សាប “ការគំរាមកំហែង” នៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ ដើម្បីសម្រួលដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Israel Katz និងប្រធានអគ្គសេនាធិការលោក Eyal Zamir ដោយថាយោធាអ៊ីស្រាអែល នឹងបន្តធ្វើសកម្មភាព ដើម្បីបន្សាប “ការគំរាមកំហែងប្រឆាំងនឹងទាហាន និងពលរដ្ឋអ៊ីស្រាអែល” បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សកម្មប្រយុទ្ធ និងរក្សា “តំបន់សន្តិសុខ” ដែលខ្លួនបានបង្កើតឡើងនៅ ភាគខាងត្បូងប្រទេសលីបង់។ សេចក្តីថ្លែងការណ៍នេះបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់វគ្គចរចាលើកដំបូង របស់ពួកគេចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានធ្វើឡើងនៅប្រទេសស្វីស ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន និងកាតា។ អ្នកសម្របសម្រួលបានប្រកាសថា លទ្ធផលដ៏ «លើកទឹកចិត្ត» រួមទាំងផែនទីបង្ហាញផ្លូវរយៈពេល ៦០ថ្ងៃឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ និងយន្តការដើម្បីធានាសុវត្ថិភាព នៃការដឹកជញ្ជូនពាណិជ្ជកម្ម ឆ្លងកាត់ច្រកសមុទ្រហ័រមូស និងដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed