BUERGENSTOCK៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានឧ្យដឹងថា កិច្ចចរចា ជាមួយអ្នកចរចាអ៊ីរ៉ង់ ដែលសម្របសម្រួល ដោយប៉ាគីស្ថាន និងកាតា បាន «ដាក់មូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់កិច្ចព្រមព្រៀងចុងក្រោយដ៏ជោគជ័យ»។ លោក JD Vance បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីវគ្គដំបូងនៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង សន្តិភាពបណ្តោះអាសន្នរវាងភាគីទាំងពីរ បានបញ្ចប់នៅរមណីយដ្ឋាន Buergenstock ប្រទេសស្វីស។ ប៉ុន្មានម៉ោងមុនការកត់សម្គាល់របស់លោក JD Vance ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់ ដែលដឹកនាំដោយប្រធានអ្នកចរចាលោក Mohammad Bagher Ghalibaf បានចាកចេញពីទីកន្លែងស្វីស ដើម្បីត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ បន្ទាប់ពីការចរចារយៈពេល ១៨ម៉ោង។ នៅក្នុងនោះដែរលោក JD Vance បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស បើកចំហ ហើយប្រេងឆៅ និងឧស្ម័នធម្មជាតិកំពុងឆ្លងកាត់។«យើងចង់បង្កើតយន្តការមួយ សម្រាប់រក្សាច្រកសមុទ្រហ័រមូស ឲ្យបើកចំហ។ វាបើកចំហហើយ»។ លោកបានបន្ថែមថា តម្លៃឧស្ម័ន និងតម្លៃប្រេងធ្លាក់ចុះ … Continue reading កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅ Buergenstock ជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចព្រមព្រៀង សន្តិភាពចុងក្រោយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed