របាយការណ៍យូអិន បង្ហាញថា អ៊ីស្រាអ៊ែល បានសម្លាប់កុមារប៉ាឡេស្ទីន ទៅដល់ជាង២ម៉ឺននាក់មកហើយ
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅ និងសម្លាប់កុមារប៉ាឡេស្ទីន ដោយចេតនានៅក្នុងតំបន់ Gaza និងតំបន់ West Bankទៅដល់ជាង២ម៉ឺននាក់មកហើយ។ របាយការណ៍យោងតាមការស៊ើប អង្កេតរបស់អង្គការសហប្រជាជាតិ ដែលនិយាយថា ការវាយប្រហារនេះគឺសំដៅ ទៅលើឧក្រិដ្ឋកម្មសង្គ្រាម និងចង្អុល បង្ហាញពីចេតនាប្រល័យ ពូជសាសន៍របស់អ៊ីស្រាអែល។ Srinivasan Muralidhar ប្រធានគណៈកម្មការស៊ើបអង្កេតអន្តរជាតិ ឯករាជ្យរបស់អង្គការ សហប្រជាជាតិ ស្តីពីការកាន់កាប់ទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានបង្ហាញការរកឃើញកាលពីថ្ងៃអង្គារ ខណៈកំពុងពិភាក្សាអំពីរបាយការណ៍ថ្មីស្តីពីការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអនីតិជន។ឮ លោកបាននិយាយទៀតថា គណៈកម្មការបានរក ឃើញភស្តុតាង ដែលមិនអាចប្រកែក បាននៃការសម្លាប់ ដោយចេតនាលើកុមារប៉ាឡេស្ទីន ក៏ដូចជាការធ្វើទារុណកម្ម ការប្រព្រឹត្តអមនុស្សធម៌ និងថោកទាប អំពើហិង្សាផ្លូវភេទ និងយេនឌ័រ និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់កុមារ ដូចជាមណ្ឌលកុមារកំព្រា ការថែទាំសុខភាព និងកន្លែងអប់រំជាដើម។ យោងតាមការរកឃើញដោយគណៈកម្មការនេះ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីនជាង ២០០០០នាក់ និងរបួសជាង៤៤០០០នាក់ទៀតនៅចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ ២០២៥ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed