Update: យ៉ាងហោចណាស់ មានមនុស្សស្លាប់ ៣២ នាក់ និងរបួស ៧០០ នាក់ ដោយសាររញ្ជួយដី នៅវ៉េណេស៊ុយអេឡា
បរទេស៖ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានមានប្រសាសន៍ថា ការរញ្ជួយដីជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់។ លោកស្រីបានបន្ថែមថា មនុស្សជាង ៧០០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីបានមានប្រសាសន៍ថា “អគាររាប់សិបខ្នង បានដួលរលំ ហើយយើងកំពុង ចូលរួមក្នុងកិច្ចការដ៏លំបាក ក្នុងការជួយសង្គ្រោះជីវិត ដែលព្រះអនុញ្ញាត ឱ្យយើងជួយសង្គ្រោះ។ រដ្ឋ La Guaira កំពុងប្រឈមមុខនឹងសោកនាដកម្មពិតប្រាកដមួយ ហើយបានក្លាយជាតំបន់គ្រោះមហន្តរាយ”។ លោកស្រី Rodriguez បានបន្តទៀតថា លោកស្រីមិនទាន់មានទិន្នន័យអំពីរដ្ឋ La Guaira ដែលមានទីតាំងនៅជិតរដ្ឋធានីនៅឡើយទេ។ សូមជម្រាបថា ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 7.2 និង 7.5 រ៉ិចទ័រ គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលជាងមួយសតវត្សមកហើយ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed