រុស្ស៊ី និងប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោក កំពុងធ្វើការជាមួយគ្នាបង្កើន ទំហំពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី និងឥណ្ឌា កំពុងធ្វើការលើការបង្កើន បរិមាណពាណិជ្ជកម្មទ្វេភាគី ខណៈដែលប្រទេសទាំងពីរកំពុងបន្តគោលដៅ ពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា លោក Peskov បានប្រាប់ RT នៅខាងក្រៅវេទិកាវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិលើកទី 12 ‘Primakov Readings’ នៅទីក្រុងមូស្គូថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងឥណ្ឌា ដែលជាប្រទេសដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅលើពិភពលោក ត្រូវបានកំណត់ឱ្យឈានដល់កម្រិតថ្មីមួយ។ លោក Peskov បាននិយាយទៀតថា “យើងកំពុងធ្វើការលើការបង្កើនបរិមាណទំនាក់ទំនងសេដ្ឋកិច្ច។ បរិមាណនេះមាននិន្នាការកំណើនស្ថិរភាព។ យើងនឹងធ្វើការជាមួយគ្នាបន្ថែមទៀត”។ គោលដៅពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ១០០ ពាន់លានដុល្លារដែលត្រូវសម្រេចនៅឆ្នាំ ២០៣០ ត្រូវបានកំណត់ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin … Continue reading រុស្ស៊ី និងប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោក កំពុងធ្វើការជាមួយគ្នាបង្កើន ទំហំពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០