បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកសមត្ថភាពយន្តហោះគ្មានមនុស្សបើក និងប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីទប់ទល់នឹងកូរ៉េខាងជើង រួមទាំងការបណ្តុះបណ្តាល «អ្នកចម្បាំងយន្តហោះគ្មានមនុស្សបើក» ចំនួន ៥០០.០០០ នាក់ និងចែកចាយប្រព័ន្ធគ្មានមនុស្សបើករាប់ម៉ឺនគ្រឿងនៅទូទាំងអង្គភាពជួរមុខ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា យោធាកូរ៉េខាងត្បូង ក៏មានគម្រោងផលិតយន្តហោះគ្មានមនុស្សបើកចំនួន ១១០,០០០ គ្រឿងនៅឆ្នាំ ២០២៩ សម្រាប់ដាក់ពង្រាយនៅទូទាំងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន ដោយមានគោលបំណងធ្វើឱ្យយន្តហោះគ្មានមនុស្សបើកក្លាយជារបស់ស្តង់ដារសម្រាប់ទាហានម្នាក់ៗ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យន្តហោះគ្មានមនុស្សបើកមិនគួរជាឧបករណ៍ដែលប្រើប្រាស់ដោយអង្គភាពមួយចំនួនមានកំណត់ទៀតទេ ប៉ុន្តែជាឧបករណ៍ប្រយុទ្ធជាសកល» ដោយបន្ថែមថា យន្តហោះគ្មានមនុស្សបើកគួរតែត្រូវបានប្រើប្រាស់ដោយកងទ័ពដូចជា «អាវុធផ្ទាល់ខ្លួនទីពីរ»។ លោក Ahn បាននិយាយថា ទីក្រុងសេអ៊ូល នឹងពឹងផ្អែកលើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០% ជាជាងគ្រឿងបន្លាស់របស់ចិន ក្នុងការសាងសង់ប្រព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសន្តិសុខ។ ការប្រកាសនេះកើតឡើងនៅពេល ដែលកូរ៉េទាំងពីរបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសមត្ថភាពយន្តហោះគ្មានមនុស្សបើក ដែលបង្កើតឡើងដោយមេរៀន ពី ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ជាកន្លែងដែលប្រព័ន្ធគ្មានមនុស្ស បើកបានលេចចេញជាអ្នកផ្លាស់ប្តូរ ហ្គេមនៅលើសមរភូមិ។ប្រែសម្រួលៈ … Continue reading កូរ៉េខាងត្បូងថា នឹងបណ្តុះបណ្តាល «អ្នកចម្បាំងយន្តហោះគ្មានមនុស្សបើក» ចំនួន ៥០០.០០០ នាក់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed