ចក្រភពអង់គ្លេស នឹងបង្ហាញផែនការ ដែលត្រូវបានពន្យារពេលជាយូរមកហើយ ទៅលើយន្តហោះគ្មានមនុស្សបើក ដែលនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥ ពាន់លានផោន

បរទេស៖ នៅថ្ងៃអង្គារ ចក្រភពអង់គ្លេសនឹងបង្ហាញផែនការ វិនិយោគការពារជាតិរបស់ខ្លួន ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដោយផ្តល់អាទិភាព ដល់ការវិនិយោគក្នុងទំហំទឹកប្រាក់ ៥ ពាន់លានផោន លើយន្តហោះគ្មានមនុស្សបើក និងការផ្តោតលើប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីព្យាយាមធ្វើទំនើបកម្ម និងកសាងកងកម្លាំងប្រដាប់អាវុធដែលចុះខ្សោយរបស់ខ្លួន នៅពេលដែលមានការគំរាមកំហែងកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ផែនការនេះបានប្រឈមមុខនឹងការជជែកវែកញែកនៅនាទីចុងក្រោយ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានលាលែងពីតំណែងកាលពីដើមខែនេះ ជាមួយនឹងការរិះគន់យ៉ាងខ្លាំងចំពោះអសមត្ថភាពរបស់នាយករដ្ឋមន្ត្រី គឺលោក Keir Starmer ក្នុងការប្រមូលហិរញ្ញវត្ថុដែលត្រូវការ ដើម្បីរក្សាប្រទេសឱ្យមានសុវត្ថិភាព ពីការគំរាមកំហែង។ ផែនការរបស់លោកនឹងផ្តោតលើយន្តហោះគ្មានមនុស្សបើកវាយប្រហារ ប្រព័ន្ធស្វ័យប្រវត្តិ និងនាវា និងនាវាមុជទឹកដែលគ្មានមនុស្សបើក ដោយពេញចិត្តបច្ចេកវិទ្យាជាងនាវាចម្បាំង ដើម្បីឆ្លុះបញ្ចាំងពីការពិតនៃសង្គ្រាមសម័យទំនើប ដូចដែលបានឃើញនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ លោក Starmer បានថ្លែងមុនពេលសុន្ទរកថាដ៏សំខាន់មួយនៅថ្ងៃអង្គារ នៅពេលដែលផែនការនេះនឹងត្រូវបានបោះពុម្ពផ្សាយពេញលេញថា “ការវិនិយោគដែលផ្លាស់ប្តូរហ្គេមនេះនឹងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់យើង”។ប្រែសម្រួលៈ ណៃ តុលា