បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា អ៊ីស្រាអែលនឹងរក្សាកងទ័ពរបស់ខ្លួននៅក្នុងតំបន់ ដែលកាន់កាប់នៃហ្គាហ្សា លីបង់ និងស៊ីរីដោយគ្មានកំណត់នោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បាននិយាយដោយពណ៌នាទៀត ដែរអំពីគោលនយោបាយចាំបាច់សម្រាប់ ការការពារព្រំដែនរបស់ខ្លួន ។ថ្លែងកាលពីថ្ងៃពុធនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធទាហាន ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមលីបង់ឆ្នាំ២០០៦ លោក Katz បាននិយាយថានឹងមិនមានការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់រហូតដល់ក្រុម Hezbollah ត្រូវបានដកហូតអាវុធទាំងស្រុងជាមុនសិន។ លោក Katz បានបញ្ជាក់បែបនេះថា៖គោលនយោបាយរបស់យើងសម្រាប់ការការពារព្រំដែននៃរដ្ឋអ៊ីស្រាអែលគឺច្បាស់ណាស់។ កងកម្លាំងអ៊ីស្រាអែលIDF នឹងមិនដកខ្លួនទេ ហើយនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ក្នុងរយៈពេលមិនកំណត់នោះឡើយ។ លោកKatz ក៏បានបន្តការព្រមានពីមុនដល់អ៊ីរ៉ង់ដោយនិយាយថា វានឹងត្រូវបានវាយប្រហារដោយ កម្លាំងពេញលេញ ប្រសិនបើវាសងសឹកលើយុទ្ធនាការ យោធារបស់អ៊ីស្រាអែលនៅលីបង់។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ ពីការសន្យានាពេលថ្មីៗនេះរបស់ នាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលថាការខិតខំប្រឹងប្រែង របស់អ៊ីស្រាអែលចំពោះ ជ័យជំនះទាំងស្រុង លើអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed