ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ៣.៣៤២នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នា នៅវេណេស៊ុយអេឡា បានកើនឡើងដល់ ៣.៣៤២នាក់ ដោយមានអ្នករងរបួស ១៦.៧៤០នាក់ នេះបើយោងតាមការលើកឡើង របស់ប្រធានរដ្ឋសភាលោក Jorge Rodriguez។ លោក Rodriguez បានឧ្យដឹងនៅក្នុងព័ត៌មានថ្មីៗនៅលើបណ្ដាញ Telegram ថា ចំនួនអ្នកដែលត្រូវបានជួយសង្គ្រោះនៅតែមានចំនួន ៦.៤៦២នាក់។ ប្រធានាធិបតី ស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក៏បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី២៤ ខែមិថុនា។ លោកស្រី Rodriguez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃមនថា “ដើម្បីជាកិត្តិយសដល់ជនរងគ្រោះ ខ្ញុំបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ៦:០០ល្ងាចថ្ងៃនេះ”។ លោកបានលេីកឡេីងថា មនុស្សចំនួន ៦.៤៦១ នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ និងក្នុងស្រុកជាង ៤.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត។ លោក Rodriguez ដែលក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ សម្រាប់ការបង្កើតជំរំបណ្ដោះអាសន្នផងដែរ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល បុគ្គលិកសន្តិសុខ និងអ្នកពន្លត់អគ្គីភ័យ ឱ្យចុះឈ្មោះនៅលើវេទិកា Patria ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលបណ្តាលមកពីការរញ្ជួយដី៕ប្រែសម្រួល ឈូក … Continue reading ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ៣.៣៤២នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed