ផ្លែទុរេននៅវៀតណាម ធ្លាក់ថ្លៃខ្លាំង១គីឡូ នៅសល់ត្រឹម ៤.០០០រៀល
បរទេស៖ តម្លៃទុរេនបានធ្លាក់ចុះ 20-30% បើធៀបនឹងឆ្នាំមុន នៅច្រកចូលកសិដ្ឋាន ដោយ Ri6 លក់ក្នុងតម្លៃទាបបំផុតគឺ ២៨.០០០ ដុង ស្មើនឹង ១ដុល្លារ៦សេន ក្នុងមួយគីឡូក្រាម ដោយសារភ្លៀងធ្លាក់យូរ ដែលបានប៉ះពាល់ដល់គុណភាពផ្លែឈើ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះ ទុរេន Monthong កំពុងត្រូវបានកសិករលក់ក្នុងតម្លៃ ៤៦.០០០ដុង ទៅ ៦៨.០០០ ដុងក្នុងមួយគីឡូក្រាម។ លោក Manh ដែលមានដើមទុរេនអាយុប្រាំមួយឆ្នាំចំនួន ១០០ ដើមនៅក្នុងចម្ការរបស់គាត់នៅភាគខាងត្បូងទីក្រុង Dong Nai បាននិយាយថា គាត់បានលក់ទុរេនពូជ Monthong ក្នុងតម្លៃ ៥៥.០០០ ដុងក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតដែលគាត់ធ្លាប់បានឃើញសម្រាប់ពូជនេះ។ ចំណែកលោក Hanh ដែលមានចម្ការទុរេនទំហំមួយហិកតានៅខេត្ត Dak Lak នៃតំបន់ខ្ពង់រាបកណ្តាល បាននិយាយថា តម្លៃទុរេន Monthong កម្រធ្លាក់ចុះក្រោម ៦០.០០០ដុង សូម្បីតែក្នុងរដូវប្រមូលផលកំពូលក៏ដោយ។ប្រែសម្រួលៈ … Continue reading ផ្លែទុរេននៅវៀតណាម ធ្លាក់ថ្លៃខ្លាំង១គីឡូ នៅសល់ត្រឹម ៤.០០០រៀល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed