ប្រជាជនប៉ាឡេស្ទីន បង្ហាញសុទិដ្ឋិនិយម ខណៈដែលក្រុមហាម៉ាស់ រំលាយស្ថាប័នរដ្ឋបាល នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានប្រកាសអំពីការរំលាយគណៈកម្មាធិការ បន្ទាន់របស់រដ្ឋបាល របស់ខ្លួននៅតំបន់ហ្គាហ្សា និងការផ្ទេររដ្ឋបាលតំបន់នេះ ទៅគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីនអន្តរកាល ដែលមានសមាជិក ១៥នាក់ សម្រាប់គ្រប់គ្រងតំបន់នេះ។ ប្រភពបានឧ្យដឹងថា ចលនានេះមានគោលបំណង “កាត់បន្ថយទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីសង្គ្រាម ដែលកំពុងបន្ត ការពន្យារពេលក្នុងការកសាងឡើងវិញ ការឡោមព័ទ្ធជាបន្តបន្ទាប់ ការបិទច្រកឆ្លងកាត់ និងការបរាជ័យរបស់កងទ័ពអ៊ីស្រាអែលក្នុងការដកថយ” ក៏ដូចជាដើម្បីលុបបំបាត់លេស សម្រាប់ការជ្រៀតជ្រែករបស់អ៊ីស្រាអែល។ គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន បានសម្តែងការត្រៀមខ្លួន ដើម្បីគ្រប់គ្រងតំបន់នេះ ដោយថាខ្លួនត្រៀមខ្លួនរួចរាល់ ដើម្បីទទួលខុសត្រូវ ឱ្យបានឆាប់តាមដែលធនធាន និងសមត្ថភាព ចាំបាច់។ ក្រុមប៉ាឡេស្ទីន បានស្វាគមន៍ការរំលាយនេះ ដោយហៅវាថា ជាសញ្ញានៃការប្តេជ្ញាចិត្តក្នុងការជំរុញការផ្សះផ្សាប៉ាឡេស្ទីន ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ពួកគេក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការ បច្ចេកទេសប៉ាឡេស្ទីន ទទួលយកភារកិច្ចរបស់ខ្លួន និងការពារសេវាសាធារណៈសំខាន់ៗ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed