វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ចប់ការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយប្រហារគោលដៅជាង ៨០ កន្លែង នេះបើយោងតាមបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងមុននេះថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួន ៣គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានវាយប្រហារ។ បញ្ជាការយោធារួមកំពូល របស់អ៊ីរ៉ង់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងផ្តល់ «ការឆ្លើយតបដ៏ខ្លាំងក្លា» ចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិក ហើយនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ជ្រៀតជ្រែកក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូសនោះឡើយ។ នៅក្នុងនោះដែរ សំឡេងផ្ទុះជាច្រើនត្រូវបានឮនៅក្នុងប្រទេសបារ៉ែននៅថ្ងៃពុធនេះ ហើយក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា សំឡេងស៊ីរ៉ែន ក៏ត្រូវបានបន្លឺឡើងនៅក្នុងប្រទេសផងដែរ ដែលគ្រាអាសន្ននេះ កើតឡើងបន្ទាប់ពីអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី ហើយនេះក៏ជាការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយវាយប្រហារលើមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ាវិញផងដែរ។ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលលោក Mohammad Bagher Ghalibaf បានឲ្យដឹងថា ការរំលោភលើ “ការកែសម្រួលរបស់អ៊ីរ៉ង់” នៅក្នុងច្រកសមុទ្រហ័រមូស ការគំរាមកំហែងវាយប្រហារបន្ថែមទៀត ការស្ដារឡើងវិញនូវទណ្ឌកម្មប្រេង ការវាយប្រហារលើភាគខាងត្បូងអ៊ីរ៉ង់ និងការឈ្លានពានរបស់អ៊ីស្រាអែល បន្តលើប្រទេសលីបង់ គឺជាការរំលោភបំពានអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់ ដោយសហរដ្ឋអាមេរិក។ លោកបានសរសេរនៅក្នុងសារមួយនៅលើ X ថា “សម័យកាលនៃការគំរាមកំហែង និងការជំរិតទារប្រាក់បានចប់ហើយ។ យោធាសហរដ្ឋអាមេរិក … Continue reading បញ្ជាកការកណ្ដាលអាមេរិក អះអាងថា អាមេរិកបានបញ្ចប់ការវាយប្រហារ ជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយប្រហារ គោលដៅជាង ៨០ កន្លែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed