ព្យុះ Maysak វាយប្រហារតំបន់ភាគខាងត្បូង ប្រទេសចិន បង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញយ៉ាងច្រើន
បរទេស៖ តំបន់ភាគខាងត្បូងប្រទេសចិន នៅថ្ងៃពុធ កំពុងរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញ និងទឹកជំនន់យ៉ាងខ្លាំង ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបំផុត ពីសំណល់នៃព្យុះត្រូពិច Maysak។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ថា មន្ត្រីបាននិយាយថា មនុស្សប្រាំមួយនាក់បានស្លាប់ និង ១១ នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងតំបន់ Guangxi នៅល្ងាចថ្ងៃអង្គារ។ យោងតាមការិយាល័យឃោសនាក្នុងតំបន់ អាកាសធាតុអាក្រក់បានបង្ខំឱ្យមនុស្ស ១៣០.០០០ នាក់ត្រូវជម្លៀសចេញ។ អ្នកស្រុកមួយចំនួននៅតែកំពុងរង់ចាំការជួយសង្គ្រោះ ។ លោក Lu Xiaofei ដែលធ្វើការនៅទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាមួយ នៅជិតទីក្រុងហុងកុង បាននិយាយថា ក្រុមគ្រួសារបងប្រុសរបស់គាត់បានជាប់គាំងនៅផ្ទះរបស់គាត់នៅក្នុងភូមិ Lu ក្នុងស្រុក Qintang។ លោក Lu បានប្រាប់ The Associated Press ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ទឹកនៅក្នុងផ្ទះមានកម្ពស់លើសពីមនុស្សម្នាក់។ ពួកគេទាំងអស់គ្នាត្រូវផ្លាស់ទៅជាន់ទីពីរ។ អគ្គិសនីត្រូវបានកាត់ផ្តាច់តាំងពីព្រឹកម្សិលមិញ ហើយឥឡូវនេះពួកគេក៏មិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ដែរ”។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed