តេអេរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ម្តងទៀត ជម្រើសរបស់ប្រទេសនេះនឹងរួម បញ្ចូលការដកខ្លួនចេញពី សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែរ របស់ខ្លួន។ លោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars។ លោក Rezaei បានលេីកឡេីងថា “ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារប្រទេសរបស់យើងម្តងទៀត យើងនឹងឆ្លើយតបដោយអស់ពីសមត្ថភាព ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការឆ្លើយតបដ៏ម៉ឺងម៉ាត់ និងមានឥទ្ធិពល ចំពោះជនជាតិអាមេរិក”។ លោកបន្ដថា «នៅក្នុងការប្រឈមមុខដាក់គ្នានាពេលអនាគត សត្រូវនឹងប្រឈមមុខនឹងការវាយលុកដ៏ខ្លាំងក្លា និងគួរឱ្យភ្ញាក់ផ្អើលពីអ៊ីរ៉ង់ ដែលនឹងមិនត្រឹមតែកំណត់ ចំពោះវិស័យយោធាប៉ុណ្ណោះទេ» លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ នឹងប្រើប្រាស់សមត្ថភាពទាំងអស់របស់ខ្លួននៅក្នុង «អ័ក្សនៃការតស៊ូ» ហើយកំទេចទ្រព្យសម្បត្តិ និងកងកម្លាំងអាមេរិកនៅក្នុងតំបន់ ខណៈពេលដែលផ្តោតការយកចិត្តទុកដាក់លើជម្រើសយុទ្ធសាស្ត្រផ្សេងទៀត។ លោកបានកត់សម្គាល់ថា ការបិទច្រកសមុទ្រ Bab el-Mandeb បន្ថែមពីលើច្រកសមុទ្រហ័រមូស គឺជាជម្រើសមួយ ដោយបន្ថែមថា ជម្រើសមួយទៀត គឺការដកខ្លួនចេញពី NPT ដែលទំនងជាត្រូវបានដាក់ក្នុងរបៀបវារៈ ហើយសភាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីផែនការនេះ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសារមួយនៅលើ … Continue reading អ៊ីរ៉ង់ អាចនឹងដកខ្លួនចេញពី សន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ហើយផ្លាស់ប្តូរគោលលទ្ធិ នុយក្លេអ៊ែររបស់ខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed