បរទេស៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រពែក្សនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារ របស់អាមេរិក លើខេត្តឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យបទឈប់បាញ់ រយៈពេលបីសប្តាហ៍កាន់តែរិចរិល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើន នៅទូទាំងភាគខាងត្បូងអ៊ីរ៉ង់ រួមទាំង Bushehr ជាកន្លែងដែលរោងចក្រនុយក្លេអ៊ែរមួយ របស់ប្រទេសនេះស្ថិតនៅ រួមជាមួយនៅទីក្រុង Konarak, Choghadak និង Bandar Abbas។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា មិនមានការវាយប្រហាររបស់អាមេរិកក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះទេ។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលអ៊ីរ៉ង់បានបញ្ចុះសពមេដឹកនាំកំពូល Ayatollah Ali Khamenei នៅឯទីសក្ការៈបូជាមួយក្នុងទីក្រុង Mashhad ដោយបញ្ចប់ពិធីដង្ហែសព និងការជួបជុំគ្នារយៈពេលមួយសប្តាហ៍។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសនៅថ្ងៃដំបូង នៃសង្គ្រាមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជាផ្នែកមួយនៃការ វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបង្កឱ្យមានជម្លោះ រយៈពេលជាច្រើនខែបានសម្លាប់មនុស្សរាប់ពាន់នាក់ និងកាត់បន្ថយការផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក ។ប្រែសម្រួល: ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed