កងកម្លាំងយោធារុស្សី បើកការវាយប្រហារ ផែសមុទ្ររបស់អ៊ុយក្រែន ដោយដ្រូនប្រើប្រាស់បច្ចេកវិទ្យា AI

បរទេស ៖ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានបញ្ជាក់ថាយោធារុស្ស៊ីបានធ្វើការវាយប្រហារ លើកំពង់ផែ Chernomorsk របស់អ៊ុយក្រែន ក្នុងតំបន់ Odessa ដោយបានប្រើប្រាស់ដ្រូនបំផ្ទុះនាវាជាច្រើនគ្រឿងដែលចតចោលនៅទីនោះ ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារនេះមានគោលបំណង កាត់បន្ថយសមត្ថភាពរបស់សត្រូវក្នុងការដឹកជញ្ជូនអាវុធ និងសម្ភារៈយោធានៅក្នុងតំបន់ប្រតិបត្តិការសមុទ្រខ្មៅ ។ យោងតាមក្រសួងបានឱ្យដឹងទៀតថា យ៉ាងហោចណាស់មាននាវាចំនួន៤គ្រឿងត្រូវបានបុក រួមទាំងសាឡាងទូកខ្នាតតូច ទូកល្បាត និងកប៉ាល់នេសាទដែលបំលែងទៅជានាវាដឹកយន្តហោះគ្មានមនុស្សបើកតាមសមុទ្រផងដែរ។ គួរឲ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយលើឧស្សាហកម្មយោធាអ៊ុយក្រែន និងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលប្រើប្រាស់បាន២គោលដៅ ដោយបានបើកការវាយប្រហារទ្រង់ទ្រាយធំម្តងហើយម្តងទៀតពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក kamikaze និងនាវា និងមីស៊ីលផ្លោង។ ក្នុងពេលជាមួយគ្នានេះដែរអ៊ុយក្រែនក៏បានបើកការវាយប្រហារជាច្រើនសំដៅរុស្សីនិងជាពិសេសក្រុងមូស្គូផងដែរ។ចុងក្រោយនេះអភិបាលក្រុងមូស្គូបានអះអាងថាអ៊ុយក្រែនបានធ្វើការវាយប្រហារសំដៅទីក្រុងជាមួយនឹងដ្រូនជាង៣០០គ្រឿងត្រឹមពេល២៤ម៉ោងប៉ុន្តែយោធារុស្សីបានស្ទាក់ចាប់បានស្ទើរតែទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី