បរទេស៖ អ្នកសេដ្ឋកិច្ចលេចធ្លោរម្នាក់បានព្រមានថា ប្រទេសថៃ នៅតែត្រូវបានកម្រិតដោយសារការថមថយនៃកំណើនសេដ្ឋកិច្ច និងតារាងតុល្យការដ៏ទន់ខ្សោយ ចំពេលដែលមានភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា លោកបណ្ឌិត Pipat Luengnaruemitchai នាយកគ្រប់គ្រង និងជាប្រធានអ្នកសេដ្ឋកិច្ច នៃក្រុមហ៊ុន Kiatnakin Phatra Financial Group បាននិយាយថា ប្រទេសថៃបានទទួលផលប្រយោជន៍ ពីការនាំចេញកាន់តែខ្លាំងតាមរយៈខ្សែច្រវាក់ផ្គត់ផ្គង់អេឡិចត្រូនិក និងការកើនឡើងនៃការវិនិយោគ លើផ្នែកបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែការលូតលាស់សេដ្ឋកិច្ច នៅតែមានកម្រិតខ្សោយបើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់។ លោកបានថ្លែងថា «ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ពិតជាកំពុងទទួលបានផលប្រយោជន៍ពីនិន្នាការនេះ។ ខណៈពេលដែលប្រទេសថៃ កំពុងមានកំណើនក្នុងរង្វង់ប្រហែល ២,៥ ភាគរយ ប្រទេសផ្សេងទៀត នៅក្នុងតំបន់នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងនេះ។ ដូច្នេះ ខ្ញុំគិតថានេះជាពេលវេលាដ៏ល្អសម្រាប់តំបន់ ជាពិសេសសម្រាប់ប្រទេសទាំងឡាយណាដែលទទួលបានផលប្រយោជន៍ពីខ្សែច្រវាក់ផ្គត់ផ្គង់អេឡិចត្រូនិក និងការចំណាយទុនវិនិយោគលើផ្នែក AI»។ ខណៈដែលទិន្នន័យចុងក្រោយបង្អស់បង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ត្រូវបានព្យាករណ៍ ដោយធនាគារកណ្តាលថៃថា នឹងឈានដល់ ២,៣ … Continue reading ប្រទេសថៃ កំពុងប្រឈមនឹង កំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយ និងបញ្ហាបំណុល ខណៈដែលភាពតានតឹងអន្តរជាតិ ចាប់ផ្តើមកើនឡើងកម្តៅជាថ្មី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed