វៀតណាម និងប្រេស៊ីល ស្វែងរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ចំពេលទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤,២២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

បរទេស៖ ប្រទេសវៀតណាម និងប្រទេសប្រេស៊ីល កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ខណៈដែលបណ្តាអាជីវកម្ម សមាគមឧស្សាហកម្ម និងអ្នករៀបចំគោលនយោបាយនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៩ ខែកក្កដា បានស្វែងរកឱកាសទីផ្សារថ្មីៗ និងមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងសិក្ខាសាលាផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសតំបន់អាមេរិកឡាទីនមួយនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ថា សិក្ខាសាលានេះរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល ដោយបានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល សមាគមអ្នកនាំចេញ និងផលិតផលជលផលវៀតណាម (VASEP) សមាគមលើកកម្ពស់វារីវប្បកម្មប្រេស៊ីល (ABRAPES) សមាគមឧស្សាហកម្ម អាជីវកម្ម អ្នកជំនាញ អ្នកស្រាវជ្រាវ និងដៃគូនានាមកពីប្រទេសទាំងពីរ។ កម្មវិធីនេះបានផ្តល់នូវព័ត៌មានថ្មីៗអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងបានពិភាក្សាអំពីឱកាសទីផ្សារផងដែរ។ នៅក្នុងការថ្លែងទៅកាន់អង្គពិធី លោក Bùi Văn Nghị ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល បានជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៤,២២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ដែលបានកើនឡើង ១៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ … Continue reading វៀតណាម និងប្រេស៊ីល ស្វែងរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ចំពេលទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤,២២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦